ដាច់ខាតមិនគួរធ្វើរឿងទាំង ៦ យ៉ាងនេះបើទោះជាឈ្លោះគ្នា ឬបែកបាក់ក៏ដោយ

  • 2022-07-18 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរៀនសូត្រពីសុជីវធម៌នៃការរស់នៅ ការនិយាយស្តី និងការគ្រប់គ្រងលំនឹងនៃការប្រែប្រួលរបស់អារម្មណ៍គឺជារឿងសំខាន់ក្នុងការរស់នៅ ក្នុងសង្គម និងទំនាក់ទំនងស្នេហា ជីវិតដៃគូ។

ការធ្វើបែបនេះវាជារឿងល្អមួយដែល យើងបង្រៀនចិត្តមិនឲ្យមានអំនួតនិងខ្លួនឯង និងមានការគុំគួនឬសងសឹក បើទោះជាកំពុងឈ្លោះគ្នា ឬបែកបាក់គ្នាក៏ដោយ ដើម្បីកុំឲ្យមានការស្តាយក្រោយនៅអ្វីដែលបានធ្វើមិនល្អ ឬខ្មាសអៀន មិនអាចរាប់គ្នាសារជាថ្មី នឹងអាចឲ្យគេគោរពអ្នកពេញមួយជីវិត។ រៀនដោះលែង នឹងមិនគួរមានចំណុចអាត្មានិយម ៦យ៉ាងនេះ៖

កុំរៀនបន្ទោសដោយប្រយោល ព្រោះក្នុងលោកនេះ គ្មាននរណាម្នាក់ចូលចិត្តរងការរិះគន់ ឬចង្អុលបង្ហាញពីអ្នកដទៃឡើយ។ ជាពិសេសមនុស្សប្រុស នៅចំពោះមុខប្រពន្ធគេស្អប់ការសារភាពកំហុសរបស់ខ្លួន មិនថាគេខុស។ ដោយសារតែភាពជឿជាក់លើខ្លួនឯងខ្ពស់ ពួកគេមិនចូលចិត្តនិយាយថាអន់ជាងគេ ហើយក៏មិនចូលចិត្តប្រៀបធៀប ចង់តែពូកែជាងគេ។ យកល្អរៀននិយាយត្រង់ទៅត្រង់មក ហើយព្យាយាមស្រាយការពិតមួយដែលចង់ឲ្យគេយល់បីអ្នកល្អប្រសើរជាង។

គ្មានការស្រែក ពេលឈ្លោះគ្នាពិបាករក្សាសំឡេងធម្មតា ពិបាកនិងនិយាយដោយសម្រួលដាក់គ្នា។ ប៉ុន្តែខ្លាំងក៏ត្រូវមានកម្រិតដែរ អាចខ្លាំងបាន ប៉ុន្តែដាច់ខាតមិនត្រូវស្រែកដាក់គ្នាទេ។ ព្រោះកាន់តែឮខ្លាំង រឹតតែរុញប្តីប្រពន្ធឱ្យបែកគ្នា ឈ្លោះគ្នាកាន់តែតានតឹង។ នៅទីបញ្ចប់ គោលបំណងនៃការជជែកវែកញែករកហេតុផលរួម ប្រែទៅជាការអះអាងរកឈ្នះខ្លួនឯង ហើយគិតថាម្ខាងគ្មានកំហុស និងសុទ្ធបានធ្វើត្រឹមត្រូវ។ នេះមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យបរិយាកាសគ្រួសារធ្ងន់ និងអាប់អួរ។ ស្ត្រីត្រូវដឹងថាអត្តចរិតរបស់មនុស្សប្រុសគឺមិនត្រូវការចាញ់ប្រពន្ធ អ្នកកាន់តែផ្គើន នឹងធ្វើឱ្យគេកាន់តែខឹង និងស្អប់ខ្ពើមអ្នកកាន់តែខ្លាំង ចាំមិនស្តាយពេលក្រោយក៏ដោយនេះ ចរិតមនុស្សប្រុស។

កុំខ្ចីពាក្យអ្នកដទៃមកជេរ ការស្តីបន្ទោសប្តីរបស់អ្នកគ្មានផលអ្វីទេ មានតែធ្វើឱ្យអ្នកកាន់តែមានបញ្ហាថែមប៉ុណ្ណោះ គួរជំនួសឱ្យការនិយាយចំៗ មិនគួរខ្ចីពាក្យអ្នកដ៏ទៃមកជួយអ្នក មិនថាឪពុកម្តាយក្មេក បងប្អូនក្មេក ឬ មិត្តភ័ក្តិ ប្តី និងកូន...ទេ។ វាកាន់តែធ្វើឲ្យគេស្អប់អ្នកទៅវិញទេ ពេលគេដឹងថាពាក្យទាំងនេះមិនមែនចេញបីក្នុងការគិត ឬចេតនាល្អរបស់អ្នកចំពោះគេ។

ទឹកភ្នែក បុរសជាច្រើនក្នុងលោក មិនចូលចិត្តមានប្រពន្ធជូរចត់ តែងតែនិយាយពាក្យគំរោះគំរើយ។ ដូច្នេះទោះខឹងប្តីយ៉ាងណាក៏ស្ត្រីមិនត្រូវច្រលំជេរប្រទេចដែរ ធ្វើឱ្យប្តីនឿយហត់ និងមិនលែងចង់នៅក្បែរអ្នក។ ប្រើអាវុធសម្ងាត់យ៉ាងឈ្លាសវៃ ដែលជាសិទ្ធិរបស់ស្ត្រីគ្រប់រូប ជួនកាលការសម្រក់ទឹកភ្នែក ឬស្រក់ទឹកភ្នែក ក៏ជាផលល្អដែលអាចជួយឲ្យ បុរសមានចិត្តទន់ជ្រាយនឹងមានអារម្មណ៍ខុសឆ្គងភ្លាមៗ ឬប្រែមកមានចិត្តអាណិតអ្នកក៏មាន។ តែមិនគួរប្រើវាញឹកញាប់ទេ យំយែកជ្រុលពេកក៏ជាការគួរឲ្យធុញទ្រាន់ដែរ យកលេសទឹកភ្នែកមកធ្វើជាការកែបញ្ហា ឬគេចពីការដោះស្រាយក៏មិនលអ ១០០%។

កុំយករឿងចាស់មកនិយាយ ក្នុងពេលដ៏ក្តៅគគុកនេះ មនុស្សច្រើនតែនិយាយហួសហេតុពេក ហើយនៅពេលដែលពួកគេដឹងថាខ្លួនធ្វើឱ្យអ្នកដ៏ទៃខកចិត្ត ឬជ្រុលហួស គួររៀនប្រើពាក្យសុំទោសចំពោះបញ្ហាខ្លះ ព្រោះមនុស្សស្រលាញ់គ្នាយកកំហុសអតីតកាលរបស់ភាគីខាងណាមួយលើកយកមកនិយាយច្រើនពេកឲ្យគេឈឺចាប់ក៏ជារឿងមួយមិនត្រឹមត្រូវនោះទេ។ ដូច្នេះ ដំបូន្មាននៅទីនេះ គឺគ្រាន់តែនិយាយអ្វីដែលអ្នកចង់និយាយ ផ្តោតលើបញ្ហាដែលកំពុងពិភាក្សា កុំលើកយករឿងចាស់មកនិយាយម្តងហើយម្តងទៀត ធ្វើឲ្យស្អប់កាន់តែស្អប់គ្នា។

កុំរៀនខឹងយូរពេក បើអ្នកពីរនាក់ ប្តីប្រពន្ធឈ្លោះគ្នា កុំខឹងគ្នាយូរពេក កុំឲ្យបរិយាកាសអាប់អួរនេះអូសបន្លាយលើសពី ៣ថ្ងៃ។ ថ្ងៃទី១ ភ្លើងនៅតែក្តៅ តែសុំសាកល្បងថ្ងៃទី២រៀន ពន្លត់ ឲ្យវារលត់បន្តិចម្តងៗ ថ្ងៃទី៣ត្រូវពន្លត់ ហើយអាចជជែករកគ្នាបានវិញ ខាងណាក៏បាន។ ព្រោះកាន់តែខឹងយូរពេក រឹតតែធ្វើឲ្យទំនាក់ទំនងកាន់តែបែកបាក់ ប្ដីប្រពន្ធនឿយហត់ កូនកើតទុក្ខ… កាន់ដៃសម្រួលគ្នាបន្តិច តើមានសុភមង្គលជាងឬអត់? បើនៅតែអត់ក៏គួរមានហេតុផលមួយដើរចេញដោយសន្តិវិធី និងអាចមើលមុខគ្នាបាននៅពេលក្រោយ នឹងអាចរាប់គ្នាជាមិត្តបាន៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី