ទម្លាប់ទាំង៥ យ៉ាងដែលអាចជួយឲ្យជីវិតរបស់អ្នកកាន់តែមានបរិយាកាសល្អ និងរីកចម្រើន

  • 2022-09-03 20:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងខ្លះ អ្នកពន្យាពេលបញ្ចប់វា ដោយសារអ្នកជួបបញ្ហារំខានពីមនុស្សជុំវិញ ឬដោយសារមានការប៉ះទង្កិចផ្លូវចិត្តណាមួយ ក៏ប៉ុន្តែអ្នកគួរមានវិន័យ ឬទំនួលខុសត្រូវ និងគោរពគោលការណ៍រស់នៅរបស់ខ្លួន។ ហើយមួយទៀតការធ្វើការបណ្តាក់មិនព្រមធ្វើឲ្យឆាប់ចប់ អាចបំផ្លាញកិច្ចខំប្រឹងប្រែងរបស់អ្នក ធ្វើកន្លងមក ហើយធ្វើឲ្យជីវិតក៏ជួបរឿអមិនល្អតាមនឹងដែរ។

កញ្ញា ចែករណលែកទម្លាប់ ៥យ៉ាងអាចជួយជីវិតអ្នកកាន់តែល្អប្រសើរ និងមានវិន័យក្នុការរស់នៅ៖

១. កាត់បន្ថយការពន្យាពេល នឹងមានទម្លាប់រស់នៅមានគោលការណ៍ច្បាស់លាស់ មនុស្សដែលរស់នៅឥតគោលការណ៍ ពេលវេលាប្រចាំថ្ងៃភាគច្រើន ពួកគេតែងមាននិន្នការចំណាយពេលលើសលប់លើបណ្តាញសង្គម ហ្គេម និងរឿងមិនចាំបាច់ដទៃទៀតដែលអត់ប្រយោជន៍។ គួររស់នៅជាមួយគោលដៅច្បាស់លាស់ និងមានស្មារតីខ្លាំងក្លាដើម្បីសម្រេចវា។ ពេលយប់ អ្នកគេងលក់បន្ទាប់បានព្យាយាមធ្វើវា ហើយព្រឹកឡើងអ្នកក្រោកឡើងពោរពេញដោយស្មារតីស្វាហាប់ក្នុងការបន្តសម្រេចកិច្ចការបន្តទៀត។ រឿងសំខាន់មួយទៀត គឺបញ្ហានៃការពន្យាពេល។ បទពិសោធន៍ ពេលខ្លះយើងពន្យាពេលលើរឿងណាមួយដែលយើងបានចំណាយពេលវេលាខិតខំធ្វើវាយ៉ាងយូរ បន្ទាប់មកការពន្យាពេលនេះមានបន្តបន្ទាប់ឥតឈប់ឈររហូតដល់បាត់បង់ឱកាសសម្រេចវា ឬមានកិច្ចការថ្មីចូលមក។ រឿងខ្លះ អ្នកពន្យាពេលបញ្ចប់វា ដោយសារអ្នកជួបបញ្ហារំខានពីមនុស្សជុំវិញ ឬដោយសារមានការប៉ះទង្កិចផ្លូវចិត្តណាមួយ ក៏ប៉ុន្តែអ្នកគួរមានវិន័យ និងគោរពគោលការណ៍រស់នៅរបស់ខ្លួន។ ឬធ្វើការបណ្តាក់មិនព្រមធ្វើឲ្យឆាប់ចប់ អាចបំផ្លាញកិច្ចខំប្រឹងប្រែងរបស់អ្នក ធ្វើកន្លងមក។

២. កុំប្រើប្រាស់លុយដើម្បីបង្អួតមនុស្សដទៃ ឬសម្ញែងឲ្យគេឃើញអ្នកមានបាន ជៀសវាងកុំយកទ្រព្យសម្បត្តិរបស់អ្នកទៅប្រើប្រាស់គ្រាន់តែចង់ឲ្យគេមើលមកថាឡូយ ឬដើម្បីតែអួតថាអ្នក ហាយសូ។ ផ្ទុយទៅវិញ អ្នកគួរប្រើប្រាស់ប្រាក់របស់ខ្លួន ដើម្បីបង្កើតប្រាក់បន្ថែមជាការល្អ។ ពិតណាស់ថាអ្នកត្រូវការសម្ភារៈប្រើប្រាស់ទំនើបៗ និងល្អៗ ហើយវាជាតម្រូវការរបស់មនុស្សទូទៅ ប៉ុន្តែចៀសវាងគោលដៅចង់អួតអ្នកដទៃ វាមិនបានទទួលផលល្អមកវិញទេ។ ពេលខ្លះអាចបាត់ញាតិដោយសារតែការអួតរបស់អ្នក ឬអ្នកដទៃផ្សេងទៀតគិតថាអ្នកកំពុងផ្ជាញ់គេ។

៣. ព្យាយាមបង្កើនប្រាក់ចំណូលអកម្ម មនុស្សគ្រប់គ្នាប្រាថ្នាប្រភពប្រាក់ចំណូលដែលបានមកដោយមិនចាំបាច់ធ្វើការ ប៉ុន្តែនៅពេលនេះមានមនុស្សភាគច្រើនដែល កំពុងប្រឹងប្រែងធ្វើការដើម្បីមានប្រភពចំណូលស្ថិតស្ថេរសម្រាប់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ។ប្រាកដវាហត់នឿយ ទាំងកាយ និងចិត្ត។ អ្នកគួរព្យាយាមរកប្រាក់ បន្ទាប់មកវិនិយោគប្រាក់ទាំងនោះឲ្យធ្វើការជំនួសអ្នកវិញ ទើបអ្នកអាចចូលនិវត្តបានក្នុងវ័យក្មេង និងមានពេលកាន់តែច្រើនសម្រាប់ធ្វើកិច្ចការដែលខ្លួនចូលចិត្ត មិនបាច់ខំប្រឹងធ្វើរហូតដល់ចាស់។ មានវិធីជាច្រើនក្នុងការពង្រីកប្រភពចំណូលអកម្មបន្ទាប់ពីមានមូលដ្ឋានសាច់ប្រាក់ ពោលមិនថាពេលអ្នកកំពុងដេក ឬដើរលេង ក៏ប្រាក់នៅតែហូរចូលគណនីធនាគាររបស់អ្នក ដោយវិធីទាំងនោះរួមមានការវិនិយោគលើអចលនទ្រព្យសម្រាប់ជួល ភាគហ៊ុន មូលបត្របំណុល និងការបើកអាជីវកម្មខ្នាតតូច លក់ដូរធម្មតាៗ ឬតាមអនឡាញជាដើម។

៤. កុំឧស្សាហ៍បង្អួតភាពជោគជ័យរបស់អ្នក ទៅកាន់អ្នកជុំខ្លួនពក រឿងខ្លះវាអាចផ្ទុយពីការគិតតរបស់អ្នក ក្នុងចំណោមមនុស្សដែលរីករាយជាមួយភាពជោគជ័យរបស់អ្នក មានតិចណាស់ គឺមានមនុស្សជាច្រើនច្រណែន និងមិនរីករាយជាមួយភាពមានបានរបស់អ្នកឡើយ។ ជាពិសេសគឺនៅក្នុងអំឡុងពេលទើបរីកចម្រើនដំបូង អ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ សង្កត់ចិត្តអំនួត និងកុំមានការមោទនភាពចំពោះខ្លួនឯងជ្រុលពេក។ អាចទុកជារឿងឯកជនខ្លះក៏ល្អ មិនបាច់ចាំរាយរ៉ាប់គ្រប់រឿងគ្រប់ពេលឲ្តគេដឹង វាដូចជាគ្មានប្រយោជន៍ឡើយ។

៥. រៀនរក្សាមិត្តយល់ចិត្ត និងក្រុមមនុស្សដែលនាំអ្នករីកចម្រើន និងមានគំនិតវិជ្ជមានឲ្យគ្នា អ្នកគួរចាំ ប្រឡូកក្នុងសង្គមកាន់តែច្រើន អ្នកនឹងត្រូវជួប ហើយធ្វើការជាមួយមនុស្សរឹតតែច្រើនដែរ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលអាចរាប់ថាជាមិត្តដ៏ល្អរបស់អ្នកបាន។ តែអ្នកគប្បីរក្សាមនុស្សដែលស្មោះត្រង់ជាមួយអ្នក ជួយគាំទ្រអ្នក អ្នកដែលធ្លាប់ជម្រុញលើកទឹកចិត្តអ្នកតាំងពីថ្ងៃដំបូងដែលអ្នកចាំផ្តើម ហើយមិនទាន់ទទួលការជោគជ័យ ពួកគេតែងតែនៅក្បែរខ្លួនអ្នក មិនទារទាមប្រយោជន៍ពីគ្នា និងនាំអ្នកទៅកាន់ផ្លូវរីកចម្រើន គួរដឹងគុណ និងរក្សាអ្នកទាំងនោះទុក ព្រោះពួកគេជាកូនសោរ នៃសុភមង្គលក្នុងជីវិតដែលអ្នកគួរតែមាន ក្រៅពី លុយ កាក ទ្រព្យសម្បត្តិនាន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី