ទម្លាប់អាក្រក់ ៥យ៉ាង មិនគួរបន្ទោសលើបញ្ហា ឬលេសធ្វើឲ្យអ្នកខ្វះទំនួលខុសត្រូវក្នុងជីវិត
- 2022-09-08 20:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៥យ៉ាង មិនគួរបន្ទោសលើបញ្ហា ឬលេសធ្វើឲ្យអ្នកខ្វះទំនួលខុសត្រូវក្នុងជីវិត
មនុស្សម្នាក់ៗតែងតែមានសុបិន្តរបស់ខ្លួន។ ដើម្បីសម្រេចក្តីសុបិន្ត យើងត្រូវខិតខំប្រឹងប្រែងគ្រប់សកម្មភាព ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនប្រឹងបានបន្តិច ក៏ឈប់ ហើយគាត់រកលេសមកប្រើដើម្បីបោកខ្លួនឯង និងដើម្បីកុំឲ្យត្រូវគេស្តីបន្ទោស។ ការប្រើលេសញឹកញាប់ វានឹងក្លាយទៅជាទំលាប់ ហើយទម្លាប់នេះនឹងមិននាំឲ្យយើងជោគជ័យនៅក្នុងជីវិតឡើយ។
ចំណុចទាំង ៦ ខាងក្រោម កញ្ញា ចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បង ប្តូរការគិត និងទម្លាប់មួយ ថាបញ្ហា អ្នកណាក៏មាន តែទំនួលខុសត្រូវគឺត្រូវតែបំពេញវា ឲ្យអស់ពីសមត្ថភាពជាមុនសិន ហើយចាំរកពេលវេលាណាមួយសមស្របបញ្ជាក់ និងកែបញ្ហាបន្តិចម្តងៗ៖
១. ដោះសារដោយនិយាយពី «ប្រាជ្ញាមិនល្អ» ឧ. ខួរក្បាលរបស់ខ្ញុំមិនឆ្លាត មិនរហ័សដូចអ្នកដទៃ។
២. ដោះសារដោយ «សុខភាព» ឧ. សុខភាពរបស់ខ្ញុំ មិនល្អដូចគេ ។ និយាយនេហមិនមែនមិនឲ្យឈឺទេ ប៉ុន្តែបើគ្មានករណីចាំបាច់បំផុតទេ គួរកុំប្រើវា។ លុះត្រាតែអ្នកពិតជាមានសុខភាព មិនល្អខ្លាំង
៣. ដោះសារ «អាយុ» ឧ. ខ្ញុំក្មេងណាស់ ឬចាស់ណាស់សម្រាប់ធ្វើការងារនេះ ការងារនោះ ឬខ្ញុំចាស់ជ្រុលហើយដើម្បីធ្វើការងារនេះតាមមិនទាន់គេទេ។ តែគួរតែសាកល្បងរៀនសូត្រ និងរកជំនួយក្នុងការអនុវត្ត។
៤. ដោះសារពី «ភ័ព្វសំណាង» ឧ.សំណាងល្អ ឬអាក្រក់ វាអាស្រ័យលើយើងខ្លួនឯងដែរ។ មិនអាចថាអ្នកដទៃមានសំណាងជាងខ្ញុំ / ខ្ញុំបរាជ័យ ដោយសារខ្ញុំមានសំណាងមិនល្អ ជួបបញ្ហារៀនដោះស្រាយ រៀននិយាយ រៀនបន្ធូរបន្ថយសម្ពាធ។ល។
៥.ដោះសារពី «ពីការរៀនសូត្របានតិចជាង» ឧ.ពេលខ្លះរឿងទាំងនេះមិនមែនជាបញ្ហាឡើយ គួរលើកទឹកចិត្តខ្លួនឯងថា បើវាស់ពីកម្រិតការសិក្សា វាអាចលើសខ្វះគ្នា តែគួរគិតពីបញ្ញា ស្មារតី វិញអ្នកអាចឈរកន្លែងការងារណាមួយបានដែរ អីចឹងត្រូវប្រឹងរៀនសូត្របន្ថែមបំពេញចន្លោះខ្វះខាត មិនមែនចេញតែនិយាយទេ។
៦.ដោះសារពី «លុយកាក» ឧ.រឿងនេះអ្នកណាក៏មានបញ្ហា មិនមែនតែអ្នកទេ ប៉ុន្តែអ្នកមិនគួរយកមកធ្វើជាលេសទេ។ ពេលខ្លះង្នកដែលមានទ្រព្យសម្បត្តិមកហូតហៀរ មិនមែនគ្រាន់ដេកយល់សប្តិហើយក៏លុយចូលទេ។ ពួកគេម្នាក់ខំប្រឹងខ្លាំងណាស់ទម្រាំមានថ្ងៃនេះ ទម្រាំសល់បានដល់ថ្ងៃនេះ។ បើអ្នកខ្ពិលអ្នកនិងក្រ បើរៀនខំប្រឹងរៀន ឧស្សាហ៍បន្តិចជីវិតនិងល្អដូចគេ ទោះមិនស្នើរគេ តែអ្នករស់តាមរបៀបអ្នក ជាខ្លួនអ្នកទើបប្រសើរ។ តើអ្នកមានដែលធ្លាប់ប្រើលេស និងបញ្ហាខាងលើ នេះដែរឬទេ? បើអ្នកបានប្រើ នោះវានឹងនាំអោយអ្នកចាកឆ្ងាយពីសុបិន្តដែលអ្នកចង់អោយក្លាយជាការពិត។
សរុបមក អ្នកមិនបានសាងភាពស្ងប់សម្រាប់ផ្លូវចិត្តខ្លួនឯងៈ មិនមានអារម្មណ៍ ខឹងឬស្តីបន្ទោស បែបនេះបែបនោះ មិនចេះចប់វាគ្មានប្រយោជន៍ទេ គួរកែប្រែឡើងទើបជីវិតមានការប្រសើរ។ អ្នកគួរតែបានធ្វើខ្លួនជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ ទើបហេតុផលណាក៏ដោយ តែបញ្ហាខ្លះគួររៀនសម្រាយ និងបញ្ជាក់ឲ្យអ្នកដែលអាចដឹង ឬនិយាយប្រាប់បានថាអ្នកមានហេតុផលពិតប្រាកដមែន ហើយអ្នកព្យាយាមបំបេញការងារដែលជាទំនួលខុសត្រូវឲ្យអស់លទ្ធភាពរបស់អ្នក មិនមែនអ្នកសាងបញ្ហា ឲ្យអ្នកណាម្នាក់ ឬធ្វើឲ្យអ្នកទុកចិត្តអ្នកបាត់បង់ជំនឿឡើយ ទើបល្អ។