កុំឆ្ងល់! មនុស្សស្រីធ្វើរឿងទាំងប៉ុន្មាននេះមកកាន់អ្នក ប្រហែលនាងគិត អ្នកជាមនុស្សពិសេស

  • 2022-09-18 17:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីម្នាក់ មិនចាប់អារម្មណ៍លើអ្នក នាងមិនអាចឆាតទៅរកអ្នកមុន មិនទៅណាត់អ្នកជួបគ្នាមុន ក៏មិនរកលេសដើម្បីនៅក្បែរខ្លួនអ្នកដែរ។ តែរឿងងាយស្វែងយល់ពីនាង គឺនាងមានចិត្តចំពោះអ្នកហើយ ស្រលាញ់អ្នកចេញពីចិត្ត នាងប្រឹងរកមធ្យោបាយទាញគម្លាតរបស់អ្នកទាំងពីរឱ្យខិតជិតគ្នា ស្រួលរាប់អានគ្នា ហើយចង់ស្និទ្ធស្នាលជាមួយអ្នកជាងមុន។

ដូច្នេះសូមអ្នកកុំឆ្ងល់ពេលដែលមនុស្សស្រីធ្វើរឿងទាំងនេះមកកាន់អ្នក តែសាកសង្កេតបាន ចំណុចខាងក្រោមដែលកញ្ញា ចែករំលែកចំពោះបុរសៗ៖

១. យកចិត្តទុកដាក់ចំពោះរឿងរបស់អ្នកគ្រប់ពេល បើមនុស្សស្រីម្នាក់ មិនយកចិត្តទុកដាក់ចំពោះអ្នក គ្មានចំណាប់អារម្មណ៍អ្វីចំពោះរឿងរបស់អ្នកទេ ក៏ចង់មានការរីកចម្រើនទៅមុខអ្វីដែរនោះ ហើយបើអ្នកទៅរកនាងនិយាយរឿងផ្ទាល់ខ្លួនជាមួយនាង នាងស្តាប់ដូចជាមិនស្តាប់ បែបនេះវាដូចជាការដេញពិនឱ្យគោស្តាប់ប៉ុណ្ណោះ នាងមិនទៅចាប់អារម្មណ៍ខ្វល់ខ្វាយអ្វីនឹងអ្នកឡើយ មានតែបង្ខំឱ្យខ្លួនឯងដើរទៅផ្លូវអស់សង្ឃឹមប៉ុណ្ណោះ។

២. ព្យាយាមទាញគម្លាតខិតជិតអ្នកមុន និងរកឱកាសជួនក្នុងការបានជួបអ្នក បើមនុស្សស្រីមានចិត្តរក្សាគម្លាតជាមួយអ្នក មិនព្រមខិតជិតអ្នកសោះ ក៏មិនព្រមយកចិត្តទុកដាក់នឹងអ្នកសោះ។ពេលដែលអ្នកទៅទាក់ទងរកនាងមុន ចង់ទាញគម្លាតឱ្យជិតគ្នា នាងចេះតែបង្វែរបដិសេធ គ្មានរឿងដែលអាចនិយាយចូលគ្នាបាន នេះបង្ហាញថានាងមិនព្រមបើកបេះដូងទទួលអ្នកឡើយ ក្នុងចិត្តអ្នកគ្មានតំណែងអ្នកឡើយ។

៣. នៅក្បែរអ្នក មិនដាច់ចិត្តឃ្លាតឆ្ងាយពីអ្នកសូម្បី ១វិនាទី បើអ្នកត្រូវទៅឆ្ងាយ ឬឃ្លាតឆ្ងាយពីនាងមួយរយៈនោះ ហើយមើលទៅនាងហាក់ដូចជាធម្មតាចិត្តដាច់មិនខ្វល់ពីអ្នក ក៏មិនងាយនឹកឃើញដល់អ្នកនោះ នេះជាសញ្ញាបង្ហាញថា ក្នុងចិត្តនាងមានអ្នកក៏បាន គ្មានអ្នកក៏បាន។ នាងតែងបង្ហាញថា នាងមិនចង់ឃ្លាតឆ្ងាយពីអ្នកឡើយ ហើយរកគ្រប់មធ្យោបាយដើម្បីនៅក្បែរអ្នក ដូច្នេះហើយបើអ្នកជួបទង្វើទាំងបីដែលបានរៀបរាប់ខាងលើ គួរតែចាប់អារម្មណ៍ និងសង្កេតពីចិត្តខ្លួនឯងផង តើមានចាប់អារម្មណ៍ទៅលើនាងដែរឬអត់ កុំធ្វើឱ្យនាងគិតច្រើនតែម្នាក់ឯង។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី