អត្ថប្រយោជន៍ទាំង ១០ក្នុងផ្លែប៉េងបោះសម្រាប់សុខភាពដែលអ្នកមិនធ្លាប់ដឹង

  • 2022-10-09 19:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែប៉េងប៉ោះអាចយកទៅធ្វើម្ហូបផ្សេងៗ ឬញ៉ាំស្រស់ក៏បាន ហើយផ្លែប៉េងប៉ោះក៏ចាត់ចូលថាជាផ្លែឈើមិនមែនបន្លែ។ ផ្លែឈើនេះជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាពមនុស្សយើង។

សារធាតុចិញ្ចឹម៖ ផ្ទុកក្នុងផ្លែប៉េងប៉ោះមានជាតិទឹកប្រហែល ៩៥% និង៥%ទៀតភាគច្រើនសុទ្ធតែជាកាឡូរី និងជាតិសរសៃ។ សម្រាប់ការពិសោធផ្លែប៉េងប៉ោះស្រស់ ១០០ក្រាមមានសារធាតុចិញ្ចឹម៖

  • កាឡូរី៖ ១៨កាឡូរី
  • ទឹក៖ ៩៥%
  • ប្រូតេអ៊ីន៖ ០,៩ក្រាម
  • កាបូអ៊ីដ្រាត៖ ៣,៩ក្រាម
  • ស្ករ៖ ២,៦ក្រាម
  • ជាតិសរសៃ៖ ១,២ក្រាម
  • ជាតិខ្លាញ់៖ ០,២ក្រាម។

ក្រៅពីនេះផ្លែប៉េងប៉ោះក៏ជាប្រភពនៃពពួកវីតាមីន រ៉ែ និងសមាសធាតុផ្សេងៗដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីតហ្វូលិក ជាតិbeta-carotene និងជាតិ lutein។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១០ នៃការទទួលទានផ្លែប៉េងបោះជួយដល់សុខភាពមាន៖

១- មានផ្ទុកវិតាមីន A ដែលជួយដល់ការលូតលាស់របស់រាងកាយបានល្អ

២-Beta-Carotene កាត់បន្ថយការចុះខ្សោយនៃកោសិកាគ្រាប់ភ្នែក ជួយការពារពៅកាំរស្មីអ៊ុលត្រាវីយូឡែត

៣- Lycopene ពន្លឿនការបំបែក ខ្លាញ់អាក្រក់ក្នុងរាងកាយក្នុងខ្លួនយើងបានយ៉ាងសកម្ម (LDL)

៤- កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត និងមហារីកសួត

៥- កាត់បន្ថយហានិភ័យនៃជម្អឺសរសៃឈាមបេះដូង

៦- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាតបន្ថយ និងពន្យាភាពជ្រីវជ្រួញ

៧- ជួយការពារ ការស្ទះសរសៃឈាម

៨- ជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាម និងជួយរក្សាទម្ងន់បានល្អ ជាអាហារសម្រាប់អ្នកចង់សម្រកទម្ងន់

៩-ជួយធ្វើឲ្យរាងកាយស្រស់ស្រាយភ្លឺថ្លាមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់

១០- មានសារ ខលឡាជែលគ្រប់គ្រាន់សម្រាប់ជួយចិញ្ចឹមស្បែកឲ្យមានសំណើមស្អាត មិនស្អួត ស៊ីជម្ពូ

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី