តារាងឆ្នាំទាំង៤ ត្រៀមនឹងទទួលបានលាភសំណាងសម្រាប់ខែវិច្ឆិកាខាងមុខនេះ

  • 2022-10-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់ពីចុងខែតុលា ដល់ខែវិច្ជិកា ឆ្នាំទាំង៤ ដែលនឹងទទួលបានលាភសំណាង លុយចូលដូចទឹក ឯស្នេហារីកដូចផ្កា និងមានដំណឹងល្អពីដៃគូ រហូត ចុងឆ្នាំទិញផ្ទះទិញឡានទៀតផង។ យោងតាមហោរាសាស្ត្រទាំង ១២ នេះស្វាគមន៍ខែវិច្ឆិកា របស់ឆ្នាំទាំង ៤មាន៖

១.អ្នកដែលកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានទុក្ខលំបាក តែងតែខិតខំធ្វើការ និងព្យាយាមអស់ពីសមត្ថភាពក្នុងជីវិត ដូច្នេះហើយបានជាសំបូរគេស្រលាញ់ច្រើន ហើយមានស្ថិរភាពជីវិតរស់នៅល្អ មានមុខរបរ មានគ្រួសារល្អ ក្នុងចិត្តក៏រីករាយច្រើន។

២.អ្នកដែលកើតក្នុងឆ្នាំខ្លា មានចរិតស្លូតបូត ឆើតឆាយ ចេះនិយាយ និងទំនាក់ទំនងល្អ ។ ក្នុងដើមខែវិច្ឆិកា ខ្លាទទួលបានលាភសំណាងច្រើន ជាពិសេសអ្នកកើតឆ្នាំ១៩៦២ ឆ្នាំ១៩៨៦ ។ មិនត្រឹមតែជោគជ័យការងារ លុយកាក់ហូរហៀរប៉ុណ្ណោះទេ ថែមទាំងជួបតែសំណាងល្អក្នុងឆ្នាំខ្លា។ ពួកគេមានឱកាសទទួលបានស្នេហាពិតក្នុងរយៈពេល ៣ខែបន្ទាប់។

៣.អ្នកដែលកើតក្នុងឆ្នាំមមីរ ពោរពេញដោយសុភមង្គល សុទិដ្ឋិនិយម ទស្សនវិស័យលើជីវិត ឬជួយអ្នកដទៃ ដូច្នេះក្នុងជីវិតពួកគេត្រូវបានគេស្រឡាញ់ និងមានមនុស្សជួយយកអាសារច្រើន។ ពួកគេក៏ជាមនុស្សមានភាពឆ្លាតវៃ មានចំណង់ចំណូលចិត្ត ឧស្សាហ៍ព្យាយាមដើម្បីបុព្វហេតុនានា ក្នុងការចាប់ឱកាសចូលមកក្នុងជីវិត ដូច្នេះហើយពួកគេច្រើនតែជាអ្នកមានទ្រព្យសម្បត្តិច្រើននាពេលចាស់ទៅ មានសំណាងជានិច្ច។ អ្នកកើតក្នុងឆ្នាំនេះ គួរយកចិត្តទុកដាក់បណ្តុះសមត្ថភាពក្នុងការសហការ និងធ្វើការជាក្រុមជាមួយអ្នកដទៃ។ អាស្រ័យហេតុនេះហើយ រាសីនឹងបន្តមានឱកាសចម្រើនឡើង ។ ក្នុងពេលខាងមុខនេះ រាសីខ្លានឹងទទួលបាននូវភាពរីករាយរាប់មិនអស់។

ប៉ុន្តែត្រូវប្រយ័ត្នមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះក្នុងអំឡុងចុងខែកញ្ញាដល់ដើមខែវិច្ឆិកា។ រហូតពាក់កណ្តាលទីពីរនៃខែវិច្ឆិកាបន្តទទួលបានភាពជោគជ័យច្រើនមកវិញរហូតដាច់ឆ្នាំ។

៤.អ្នកដែលកើតក្នុងឆ្នាំពពែ ស្វាគមន៍ខែវិច្ឆិកា ដោយមានអព្ភូតហេតុច្រើន និងសំណាងល្អ។ បើឆ្លៀតយកឱកាសនេះ សំណាងនឹងមកដល់។ ដោយឱកាសនេះឆ្នាំពពែនឹងលាថ្ងៃរកលុយហូរចូល ជីវិតកាន់តែសម្បូរហូរហៀរ។ ម្យ៉ាងទៀត រាសីនេះអាចនាំលាភសំណាងដល់មនុស្សខ្លះកើតឆ្នាំពពែ។ អ្នកដែលនៅលីវចង់ស្វែងរកស្នេហាពិតគួរពង្រឹងសមត្ថភាពនិយាយនិងបង្កើន EQ ។ ពិសេសវាជួយឱ្យអ្នកឈានដល់ និងពង្រឹងទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រើក្នុងការងារ អាជីវកម្ម ការរកស៊ី ស្នេហាមានដំណឹងល្អឆាប់ៗផងដែរ ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី