ស្រីៗ អាចទុកចិត្តបានបើមានសញ្ញាទាំង៤នេះ បញ្ជាក់ថាគេជាបុរសពិតប្រាកដក្នុងជីវិតអ្នក
- 2022-11-04 01:30:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗ អាចទុកចិត្តបានបើមានសញ្ញាទាំង៤នេះ បញ្ជាក់ថាគេជាបុរសពិតប្រាកដក្នុងជីវិតអ្នក
ស្នេហាគឺកម្រណាស់។ ប៉ុន្តែស្នេហាល្អឬ«ស្នេហាពិត»គឺកាន់តែកម្ររនឹងពិបាករក។ មានមនុស្សស្រីជាច្រើនសុបិនថា នាថ្ងៃអនាគតអាចរក នរណាម្នាក់ដែលជាមនុស្សល្ អចូលមកក្នុងជីវិតរបស់យើង ពិសេសការរៀបអាពាហ៍ពិពាហ៍តែម្តង ហើយអាចនៅជាមួយគ្នារហូតដល់ថ្ងៃចុងក្រោយ។ តែបើសួរថាតើយើងដឹងយ៉ាងម៉េច? ថាមនុស្សដែលឈរក្បែរគ្នានៅពេលនេះ គឺជាមនុស្សដែលយើងតែងតែស្រមៃចង់បាន ត្រៀមកាន់ដៃគ្នាដើរទៅថ្ងៃអនាគត ស្រលាញ់គ្នាដោយចិត្តស្មោះត្រង់ គ្មានលក្ខខណ្ឌ។
គឺចម្លើយគឺពីកញ្ញា សាកទៅមើលសញ្ញា៤យ៉ាងដែលបញ្ជាក់មកកាន់អ្នកថាត្រៀមខ្លួននៅ? គេម្នាក់នេះច្បាស់ណាស់ដែលអ្នកសម្រេចចិត្តរៀបការមុនខុសសម្រាប់ថ្ងៃអនាគត៖
១. មនុស្សម្នាក់ដែលចាត់ទុកបញ្ហារបស់យើងសំខាន់
គាត់ជាមនុស្សដែលមើលឃើញ បញ្ហារបស់យើងសំខាន់ដូចបញ្ហារបស់ពួកគាត់ ។ ហើយតែងតែត្រៀមខ្លួនជាស្រេចក្នុងការជួយរកដំណោះស្រាយនៅពេលដែលយើងប្រឈមមុខនឹងពេលវេលាមមាញឹកក្នុងជីវិត។ នឹងមិនដែលបោះបង់អ្នក ជាដៃគូដែលកាន់ដៃគ្នាជំនះឧបសគ្គផ្សេងៗទាំងឡាយបានយ៉ឫងល្អសម្រាប់អ្នក ហើយឈានទៅមុខជាមួយគ្នាជានិច្ចដោយមានវត្តមានអ្នក។
២. ចឫមនសុស្សដែលជួយរៀបចំផែនការអនាគតជាមួយអ្នកគ្រប់ពេល រាល់រឿងអនាគតដែលគាត់បានគិត ឬគ្រោងទុក គឺគាត់ចង់ធ្វើជាមួយអ្នក ហើយអ្នកតែម្នាក់គត់ដែលគាត់ប្រាថ្នាចង់ឃើញពេលមួយជីវិតក្នុងគម្រោងគ្រួសាររបស់គាត់នឹងអ្នក។ អ្នកអាចប្រាកដចិត្ត កុំស្ទាក់ស្ទើរ ព្រោះគាត់បានបង្ហាញពីស្ថេរភាពរបស់គាត់ចំពោះអ្នកច្បាស់ណាស់ ហើយជាអ្វីដែលគាត់បានជ្រើសរើសអ្នកដើររួមផ្លូវជីវិតជាមួយគាត់រហូតទៅ។
៣. មនុស្សដែលខ្វល់ពីគ្រួសារយើង និងអ្នកដែលនៅជុំវិញយើង គាត់តែងខ្វល់ពីគ្រួសារអ្នក មិនមែនខ្វល់ពីអ្នកតែម្នាក់ នឹងអាចទទួលយករាល់ការសម្រេចចិត្តរបស់អ្នក។ សូម្បីតែឪពុកម្តាយ បងប្អូនបង្កើត ឬមិត្តភក្តិដែលអ្នកសេពគប់ជាមួយ។ ជួបមនុស្សបែបនេះអាចនិយាយបានថាអ្នកមានសំណាងណាស់។ ព្រោះពេលខ្លះមិនមែនយើងសុទ្ធតែជួបមនុស្សដែលស្រលាញ់យើង និងគ្រួសារយើងឡើយ។
៤. មនុស្សដែលតែងមើលរំលងកំហុសនៅក្នុងខ្លួនយើង មនុស្សគ្រប់រូបមានគុណវិបត្តិនៅក្នុងជីវិតរបស់ពួកគេ។ រឿងមួយឬផ្សេងទៀត បើសិនគាត់ទទួលយកអ្នកជានរណាបាន ហើយទទួលយកចំណុចខ្វះខាតរបស់យើងបានទៀត ជារឿងល្អបំផុតហើយ។ ហើយគាត់ក៏មិនស្នើរសុំឱ្យអ្នកកែលម្អ ឬផ្លាស់ប្តូរអ្វីសម្រាប់គាត់ នោះជាភស្តុតាងដែលបញ្ជាក់ថាគាត់ស្គាល់ពីអ្នកច្បាស់លាស់ នឹងព្រមទទួលយកអ្នក ហើយស្រលាញ់អ្នកប្រាកដ អាចសម្រេចចិត្តបាន មិនខុសបំណងទេ។