តើ​អ្នក​កំពុង​ស្ត្រេស​ពី​បញ្ហា​អ្វី​ជាង​គេ​ក្នុង​ជីវិត​នៅ​ពេល​នេះ

  • 2022-11-10 21:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​បញ្ហា​អ្វី​កំពុង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​សព្វ​ថ្ងៃ​នេះ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

A. អ្នក​កំពុង​ពិបាក​ចិត្ត​ខ្លាំង​រឿង​មនោសញ្ចេតនា។ ខណៈ​រឿង​ការងារ​របស់​អ្នក​កំពុង​មាន​សម្ពាធ​ហើយ​នោះ រឿង​ស្នេហ​ធ្វើ​ឲ្យ​អ្នក​រាល់​យប់​ស្ទើរ​តែ​គេង​មិន​លក់។ អ្នក​ និង​ដៃ​គូ​ឧស្សាហ៍​ឈ្លោះ​គ្នា​ខ្លាំង​ពេក អ្នក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​យល់​ពី​គ្នា។

B. សម្ពាធ​រឿង​លុយ​កាក់​កំពុង​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ខ្លាំង​រាល់​ថ្ងៃ​នេះ។ ទោះ​បី​ជា​អ្នក​មិន​មែន​មនុស្ស​យក​លុយ​កាក់​ជា​ធំ​ក៏​ដោយ តែ​ដោយ​សារ​តែ​ អ្នក​មាន​អម្រែក​គ្រួសារ​ច្រើន​ពេក ធ្វើ​ឲ្យ​អ្នក​ត្រូវ​បង្វិល​លុយ​មិន​ទាន់។ ភាគ​ច្រើន​លុយ​អ្នក​បាន​គឺ​មិន​បាន​ចាយ​ខ្លួន​ឯង​ឡើយ។

C. បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិន​សប្បាយ​ប៉ុន្មាន​នោះ​ឡើយ។ អ្នក​ជា​មនុស្ស​ជ្រៅ​ជ្រះ មុន​ពេល​ធ្វើ​អ្វី​ក៏​គិត​មុខ​ក្រោយ​ម៉ត់ចត់​ល្អ។ ប៉ុន្តែ​នៅ​ពេល​ប្រឈម​មុខ​នឹង​រឿង​ច្រើន​ពេក ហាក់​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត ដល់​ថ្នាក់​ពេល​ខ្លះ​មិន​ចង់​បន្តទៅ​មុខ​ទៀត​ក៏​មាន។

D. សម្ពាធ​រឿង​ហិរញ្ញវត្ថុ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​ បក់​មិន​ល្ហើយ។ ទោះ​បី​ជារឿង​លុយ​កាក់​របស់​អ្នក​នៅ​ពេល​នេះ។ ដោយ​សារ​តែ​ចង់​ឲ្យ​គ្រួសារ​មាន​ជីវភាព​ល្អ អ្នក​ព្យាយាម​គ្រប់​បែប​យ៉ាង​កុំ​ឲ្យ​ពួក​គេ​ខ្វះ​មុខ​ខ្វះ​ក្រោយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី