អ្នកគួរជៀសវាងមនុស្សប្រភេទណាបើមិនចង់យកទុក្ខដាក់ខ្លួន?
- 2022-11-16 19:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគួរជៀសវាងមនុស្សប្រភេទណាបើមិនចង់យកទុក្ខដាក់ខ្លួន?
ចង់ដឹងថា អ្នកគួរជៀសមនុស្សបែបម៉េចដើម្បីឲ្យមានក្ដីសុខនោះ សូមយកជ្រើសចម្លើយមួយខាងក្រោម។
១. អ្នកជាមនុស្សសាមញ្ញ និងមិនសូវគិតច្រើន។ ដោយសារតែអត្តចរិតស្លូតបូត ធ្វើឲ្យអ្នកងាយត្រូវគេជាន់ឈ្លីធ្វើបាប។ ហើយព្រោះមិនចង់ប៉ះពាល់ដល់អ្នកដទៃ អ្នកក៏សុខចិត្តសម្ងំពេលមានរឿងកើតឡើង។ ក្រៅពីនេះ ដោយសារតែមិនពូកែសម្ដី អ្នកងាយធ្វើឲ្យអ្នកដទៃខឹង ដូចនេះ អ្នកគួរជៀសវាងមនុស្សដែលប្រកាន់ច្រើន។
២. អ្នកងាយស្ដាប់សម្ដីរបស់គេពេក មិនថាគេជាមនុស្សល្អ ឬមិនល្អក៏ដោយ។ គ្រាន់តែគេផ្លុំត្រចៀកបន្តិច គឺអាចធ្វើឲ្យអ្នកជឿយ៉ាងស្លុងបានភ្លាម។ អ្នកគួរជឿសវាងមនុស្សឆ្លៀតឱកាស និងមនុស្សដែលអ្នកដទៃប្រាប់ឲ្យអ្នកជឿស ព្រោះសមីខ្លួនអ្នកផ្ទាល់ពិបាកមើលធ្លុះ។
៣. អ្នកជាមនុស្សមិនខ្វល់ពីសម្ដីរបស់អ្នកដទៃ និងរស់នៅក្នុងពិភពរបស់ខ្លួនឯង។ យ៉ាងណាក្ដី ពេលខ្លះអ្នកផ្ដាច់ការពេក និងអាត្មានិយម។ អ្នកមានសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ តែចរិតរៀងប្លែកគេបន្តិច។ អ្នកគួរជៀសមនុស្សពូកែបញ្ជារអ្នកដទៃ ព្រោះអ្នកអាចឈ្លោះគ្នាបាន ដោយសារអំនួតរៀងខ្លួន។
៤. អ្នកជាមនុស្សជួយយកអសារអ្នកដទៃ និងបង្កើតមិត្តភាពច្រើន ហើយនិយាយច្រើន។ អ្នកអាចនិយាយបានគ្រប់បែបយ៉ាងទាំងជាមនុស្សទើបស្គាល់គ្នាក៏ដោយ។ ខណៈមនុស្សភាគច្រើនស្រលាញ់រាប់អានចូលចិត្តអ្នកនោះ មនុស្សដែលស្ងប់ស្ងាត់មិនចូលចិត្តអ្នកទេ ដោយពួកគេគិតថាអ្នកនិយាយច្រើនពេក អ្នកគួរជៀសវាងមនុស្សបែបនេះ៕