កូនកម្លោះម្នាក់ ត្រូវឃាត់ខ្លួន ព្រោះរៀបការជាមួយបងប្អូនស្រីភ្លោះជាសាធារណៈ
- 2022-12-12 02:44:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកម្លោះម្នាក់ ត្រូវឃាត់ខ្លួន ព្រោះរៀបការជាមួយបងប្អូនស្រីភ្លោះជាសាធារណៈ
បុរសម្នាក់មកពីប្រទេសឥណ្ឌា កំពុងត្រូវបានស៊ើបអង្កេតពីបទ មានប្រពន្ធ ព្រោះហ៊ានរៀបការនឹងបងប្អូនស្រីភ្លោះ។
ថ្មីៗនេះ បណ្ដាញព័ត៌មាន Independent បានរាយការណ៍ថា កម្មវិធីមរៀបការមួយនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលត្រូវបានគេថតបង្ហោះលើបណ្ដាញសង្គម។ តាមនោះដែរ នៅក្នុងកម្មវិធីនេះ គឺមានកូនកម្លោះម្នាក់ និងកូនក្រមុំដល់ទៅពីរនាក់ដែលជាបងប្អូនស្រីភ្លោះ។ អ្វីដែលរឹតតែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ គ្រួសារទាំងសងខាងគឺពេញចិត្តនឹងការរៀបចំនេះទាំងអស់ គ្មានភាគីខាងណាបដិសេធឡើយ។
នៅពេលនេះ កូនកម្លោះត្រូវបានប៉ូលិសនាំទៅប៉ុស្តិ៍ដើម្បីស៊ើបសួរពីទង្វើខាងលើ ហេតុអ្វីបានជាលោកសម្រេចចិត្តយកប្រពន្ធម្ដងពីរនាក់បែបនេះ។ កូនកម្លោះជាបឋមបានឆ្លើយថា បងប្អូនទាំងពីរគឺស្និទ្ធិស្នាលទាំងពីរហើយចង់រស់នៅក្បែរគ្នា ទើបរៀបការជាមួយលោកទាំងពីរនាក់៕ ប្រែសម្រួល៖ Caramel ប្រភព៖ https://ngoisao.vnexpress.net/chu-re-bi-kien-vi-ket-hon-voi-chi-em-sinh-doi-4544574.html