«បុណ្យនៃក្ដីស្រឡាញ់» មានកាដូអ្វីឲ្យសង្សារ?
- 2017-02-02 21:54:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«បុណ្យនៃក្ដីស្រឡាញ់» មានកាដូអ្វីឲ្យសង្សារ?
កាដូដ៏ពិសេសសម្រាប់ជូនសង្សារនៅថ្ងៃ Valentine's day តែមិនមែនចាំបាច់របស់ថ្លៃៗនោះទេ សាកច្នៃកាដូឲ្យប្លែកបន្តិចមើល៍ឆ្នាំនេះ ដើម្បីឲ្យសង្សារភ្ញាក់ផ្អើល។ ខាងក្រោមនេះគឺជាកាដូ cute cute ងាយៗ យើងអាចធ្វើបាន៖
១. រូបថត៖ វាបញ្ជាក់ន័យជ្រាលជ្រៅសម្រាប់អ្នកទាំងពីរ ហើយអាចគង់វង្សបានយូរអង្វែង។ រើសរូបពីរនាក់ដែលស្អាតបំផុត ហើយច្នៃដាក់ស៊ុមឲ្យស្អាត Surprise សង្សារ ឬស្វាមីម្ដង!
២. តុក្កតាមានពាក្យថា 'I love you'៖ កាដូនេះមិនមែនសម្រាប់តែក្មេងៗទេណា៎ យើងក៏អាចឲ្យសង្សារបានដែរ។ គេនឹងញញឹមបិទមាត់មិនជិតមិនខាន។
៣. សំបុត្រស្នេហា៖ កុំគិតថាហួសសម័យឲ្យសោះ។ បើសិនជាអ្នកពូកែលេងពាក្យផ្អែមល្ហែមនោះ គួរតែសរសេរមួយហើយ។
៤. សូកូឡា៖ សម្រាប់សង្សារដែលជា Fan របស់សូកូឡា។ តែបើសង្សារមិនចូលចិត្ត អាចឲ្យជាស្ករគ្រាប់ ឬនំផ្អែមក៏បាន។
៥. ច្នៃផ្លែឈើ៖ បើដឹងថាសង្សារមិនចូលចិត្តសូកូឡា ឬ របស់ផ្អែមៗ យើងអាចយកផ្លែឈើមកច្នៃជំនួសវិញ។ ក្រូច, ផ្លែប៉ោម, ចេក, ឬស្វាយជាដើមសុទ្ធតែជាផ្លែឈើឆ្ងាញ់ៗ។
៦. កាតក្ដីស្រឡាញ់៖ វាតូចតែមានន័យ។ ទោះយើងរវល់ ក៏គួរឆ្លៀតពេលធ្វើមួយសម្រាប់មនុស្សសំខាន់ដែរ។
៧. គ្រឿងអលង្ការ៖ បើគ្មានលុយទិញគ្រឿងថ្លៃៗ យើងអាចឲ្យជាបន្តោង, ចិញ្ចៀន ឬខ្សែកធម្មតាៗក៏បាន។ បើបានអលង្ការជាគូទៀតនោះកាន់តែពិសេស។
មានយោបល់យ៉ាងណាដែរគ្នាយើងសម្រាប់កាដូទាំងនេះ? ពេញចិត្តមួយណា? កុំភ្លេចកាដូឥតគិតថ្លៃតែសំខាន់ជាងគេមួយទៀតគឺ 'ញញឹម'។ សង្សារនឹងជំពាក់ចិត្តស្រឡាញ់លើសដើម ដកមិនរួចមិនខាន៕