Valentine’s Day អត់សង្សារមែនទេ? នេះជារឿងដែលអ្នកគួរធ្វើនៅថ្ងៃនោះ
- 2017-02-08 03:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valentine’s Day អត់សង្សារមែនទេ? នេះជារឿងដែលអ្នកគួរធ្វើនៅថ្ងៃនោះ
Valentine’s Day ប្រហែលជាពិសេសសម្រាប់អ្នកដែលមានដៃគូ ព្រោះគេមានការណាត់ជួប មានកាដូអីអីចឹងទៅ តែសម្រាប់អ្នកដែលអត់សង្សារវិញក៏គ្មានអីត្រូវខ្វល់ដែរ ព្រោះនេះជារឿងដែលអ្នកគួរតែធ្វើនៅថ្ងៃនោះហើយក៏មិនចាញ់ដែលមានសង្សារដែរ៖
1. បង្ហាញក្ដីស្រឡាញ់ទៅឪពុកម្ដាយ៖ អ្នកគួរតែទិញអំណោយខ្លះសម្រាប់ពួកគាត់ ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់អ្នកចំពោះគាត់ ព្រោះថ្ងៃនោះមិនមែនសម្រាប់តែសង្សារនោះទេ។
2. ឈប់មានគំនិតតូចចិត្តចំពោះខ្លួនឯង៖ អ្នកគ្មានការណាត់ជួបដូចគេមែនទេ? វាគ្មានអីអស្ចារ្យទេ ត្រូវគិតថាវាមិនមែនមានតែ១ឆ្នាំនេះឯណា ហើយអ្នកក៏មិនប្រាកដថាម្នាក់ឯងរហូតដល់ស្លាប់ដែរ។
3. ជប់លៀងជាមួយមិត្តភក្តិដែល single ដូចគ្នា៖ គេជប់លៀងជាមួយគូស្នេហ៍គេ អ្នកជប់លៀងជាមួយអ្នកគ្មានសង្សារដូចអ្នក វាម្យ៉ាងម្នាក់ទេ កុំទៅគិតច្រើនអី ចង់ញ៉ាំអីញ៉ាំទៅ ផឹកអីផឹកទៅសប្បាយដូចតែគ្នាទេ។
4. ធ្វើវាសម្រាប់មនុស្សដែលអ្នកស្រឡាញ់៖ ក្រៅពីគ្រួសារ អ្នកនៅមានមិត្តភ័ក្ដិ បងប្អូនធម៌ លោកគ្រូអ្នកគ្រូជាច្រើនទៀត ដូច្នេះអ្នកមិនខ្វះមនុស្សដែលត្រូវឲ្យកាដូនោះទេឲ្យតែអ្នកមានលុយ។
5. ជូនកាដូទៅខ្លួនឯង៖ ចំណាយពេលសម្រាប់ខ្លួនឯងដូចជាការដើរផ្សារទិញអ្វីដែលអ្នកស្រឡាញ់ ទៅញ៉ាំអីដែលអ្នកចូលចិត្ត ទៅកន្លែងដែលអ្នកចង់ទៅ ធ្វើអ្វីដែលអ្នកចង់ធ្វើ និយាយរួមគឺថ្ងៃហ្នឹងអ្វីក៏បានឲ្យតែខ្លួនឯងសប្បាយចិត្ត។
Valentine’s Day មិនមែនមានន័យសម្រាប់តែអ្នកមានស្នេហាទេ អ្នកដែលគ្មានសង្សារក៏អាចបង្ហាញក្ដីស្រឡាញ់ចំពោះខ្លួនឯង គ្រួសារ មិត្តភ័ក្ដិ និងមនុស្សដទៃទៀតបានដែរ ដូច្នេះកុំទៅខ្វល់ចិត្តដោយសារអត់សង្សារដូចគេពេក។
ប្រភព៖ Thoughtcatalog អត្ថបទ៖ ផេង ផលធិតា