ពិតអត់ដែលថាស្រីៗយើង ស្រលាញ់តែប្រុសៗរៀនពូកែ?
- 2017-03-09 21:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតអត់ដែលថាស្រីៗយើង ស្រលាញ់តែប្រុសៗរៀនពូកែ?
ធ្លាប់ឮបុរសៗរអ៊ូថា មនុស្សស្រីៗស្រលាញ់តែប្រុសៗណាដែលរៀនពូកែប៉ុណ្ណោះ។ ចំណែកប្រុសដែលរៀនមិនពូកែ ស្រីៗមិនយកភ្នែកមើលទេ។ ទស្សននេះពិតអត់? ចុះដឹងអត់ថាហេតុអ្វីបាននារីៗស្រលាញ់តែអ្នករៀនពូកែនឹងអត់ អានការបកស្រាយទាំងអស់គ្នា?
កេសី៖ «មិនមែនស្អប់អ្នករៀនខ្សោយអីនោះទេ តែបើយើងរៀនខ្សោយហើយ បានសង្សាររៀនខ្សោយទៀត ចឹងធ្លាក់ទឹកទាំងពីរនាក់នឹង គ្មានពីណាយោងពីណាទេ»។
សុខេម៉ា៖ «មិនមែនស្រីៗទាំងអស់ស្រលាញ់រកតែប្រុសៗរៀនពូកែទេ។ ទោះរៀនមិនពូកែក៏ខ្ញុំស្រលាញ់ដែរ ឲ្យតែឆ្លាតទៅបានហើយ កុំរៀនមិនពូកែហើយមិនឆ្លាតទៀត សមនឹងគ្មានអ្នកស្រលាញ់មែន»។
យូហ៊ុយ៖ «រៀនមិនពូកែក៏មិនអីដែរ ឲ្យតែខិតខំប្រឹងរៀនទៅបានហើយ ខ្ញុំនៅតែស្រលាញ់នឹង។ តែបើរៀនខ្សោយហើយ ហើយមិនប្រឹងរៀនទៀត សុំទោសមិនយកខ្លួនបៀតទេ»។
សុខនី៖ «ចម្ងល់នេះខ្ញុំអាចបកស្រាយបាន។ ខ្ញុំជាសិស្សពូកែតាំងពីរៀនថ្នាក់បឋម,អនុ និងវិទ្យាល័យរហូតមកដល់សាកលវិទ្យាល័យទៀតក៏នៅតែរៀនពូកែ ដូចនេះហើយមិត្តប្រុសខ្ញុំក៏ត្រូវជាសិស្សពូកែដែរ។ បើសួរថាហេុអ្វី ក៏មិនដឹងឆ្លើយយ៉ាងម៉េចឲ្យសមដែរ គ្រាន់តែដឹងថាមើលទៅសក្ដិសមគ្នា»។
ច័ន្ទណារី៖ «មិនប្រាកដថាប្រុសៗរៀនមិនពូកែ គ្មានស្រីស្រលាញ់ទេ គ្រាន់តែអ្នកមកស្រលាញ់នោះជាក្រុមនារីៗដែលមានកម្រិតសិក្សាស្រដៀងៗគ្នាដែរ។ នេះតាមឃើញមិត្តភ័ក្ដិជាច្រើនរបស់ខ្ញុំ ហើយក៏កម្រមានស្រីៗរៀនពូកែមកស្រលាញ់ប្រុសរៀនខ្សោយណាស់»។
ធាវី៖ «ពិតជាកម្រមានស្រីៗរៀនពូកែមកស្រលាញ់ប្រុសរៀនខ្សោយ តែបើប្រុសៗរៀនពូកែមកស្រលាញ់ស្រីៗរៀនខ្សោយមាន ហើយបើស្រីម្នាក់នោះស្អាតខ្លាំងទៀតមិនបាច់និយាយទេ ប្រុសៗរៀនពូកែ ស្អាត កូនអ្នកមានដឹងតែតម្រង់ជួរគ្នាតាម»។
សុខគង់៖ «គ្មានហេតុផលច្បាស់លាស់ដែរនឹង សម្រាប់ខ្ញុំរៀនអត់សូវពូកែដែរនឹង តែខ្ញុំស្រលាញ់តែបុរសជាសិស្សពូកែ ព្រោះពេលយើងមិនចេះអាចសុំពឹងគាត់ឲ្យជួយបង្រៀនបន្ថែម»។
ចុះមិត្តនារីៗដទៃ មានយោបល់មិចដែរ!