ចិញ្ចើមជាតំបន់ដែលស្រីៗធុញទ្រាន់ពេល Make Up ម្ដងៗ មែន?
- 2017-03-27 01:28:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិញ្ចើមជាតំបន់ដែលស្រីៗធុញទ្រាន់ពេល Make Up ម្ដងៗ មែន?
ការផាត់មុខជាចរិតទូទៅរបស់មនុស្សស្រីសឹងតែគ្រប់គ្នា។ ប៉ុន្តែមានចំណុចខ្លះដែលមនុស្សស្រី យើងពិបាកក្នុងការ Make Up ដែលជាហេតុធ្វើឲ្យពួកគេទៅរក សាឡន ព្រោះធុញទ្រាំនឹងលទ្ធផលមិនសមបំណង។ ជាការពិតអត់ដែលថាស្រីៗធុញរឿងគូសចិញ្ចើមនឹង? អានមតិខាងក្រោមយើងនឹងដឹង៖
បញ្ញា៖«ចិញ្ចើម គឺជាកន្លែងដែលខ្ញុំពិបាកគូរជាងគេ ធុញណាស់បង ព្រោះគូសយូរហើយចេញមកនៅមិនសូវស្អាតទៀត»។
ស្រីអូន៖ មកពីធុញនឹងគូរចិញ្ចើមមិនស្អាតហ្នឹងហើយបានទៅផ្លុំ ព្រោះពេលផាត់មុនទៅណាម្ដងៗ ស៊ីម៉ោងជាងគេគឺវាហ្នឹងឯង»។
រីតា៖«នេះប្រហែលជាកម្មរបស់ខ្ញុំហើយក៏មិនដឹង ដែលកើតជាស្រីហ្នឹងគេដែរ តែបែរជាអត់ចេះគូសចិញ្ចើម ពេលសាកគូសចេញទ្រង់ទ្រាយមកភ្លាវៗម៉េចមិនដឹងទេ»។
រ៉ានី៖«ចំពោះខ្ញុំមានដុងខាងផាត់មុខមិនអីទេ តែនៅតែពិបាក និងដែលចំណាយពេលយូរត្រង់ ចិញ្ចើម»។
សិលា៖ សម្រាប់ខ្ញុំចិញ្ចើមមិនមែនជា កន្លែងដែលពិបាកនោះទេ ភ្នែកទៅវិញទេ ព្រោះត្រូវការលាយពណ៌ភ្នែកឲ្យ ស៊ីនិងការ Make Up ទាំងមូល។
ចុះប្រិយមិត្តដ៏ទៃទៀតគិតអញ្ចឹងដែរ អត់? បើអត់ តើមានកន្លែងណាផ្សេងទៀតដែលស្រីៗយើងធុញទ្រាំ?
អត្ថបទ៖ តាំង ដាលីន