ហេតុ​ផល​ទាំង​៥​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ Single

  • 2017-05-29 21:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​នៅ​ Single មែន​ទេ? គិត​ថា​ពេល​ណា​នឹង​ដាក់​ចិត្ត​ទទួល​យក​បុរស​ម្នាក់? មិន​ទាន់​ដល់​ពេល ឬ​មិន​ទាន់​ចង់​ខ្វល់​? ស្រី​ៗ​ មិន​ថា​​ចម្លើយ​​ជា​អ្វី​​ទេ​ ហេតុផល​ទាំង​​៥​នេះ​គឺ​ជា​មូល​ហេតុ​ដែល​អ្នក​មិន​ទាន់​បើក​បេះដូង​ដល់​ថ្ងៃ​នេះ៖

១. ចង់​មាន​សេរីភាព៖ ចង់​ទៅ​ណា​មក​ណា​ក៏​បាន​មិន​បាច់​​ក្រែង​ចិត្ត​នរណា។​ វា​ជា​មូលហេតុ​ទូទៅ​របស់​អ្នក​ Single គ្រប់​រូប។

២. អារម្មណ៍​មិន​ច្បាស់លាស់៖ អ្នក​អាច​មិន​ទាន់​ច្បាស់​ថា​ខ្លួន​ឯង​​ថា​ចង់​មាន​ស្នេហា​ ឬ​យ៉ាង​ណា?

៣. ចង់​សម្រេច​ក្ដី​សុបិន​សិន៖ ចង់​ដើរ​លេង​ឲ្យ​សព្វ​កន្លែង​ ឬ ផ្ដោត​លើ​​គ្រួសារ​សិន។ រឿង​ទាំង​​នេះ​ធ្វើ​ឲ្យ​អ្នក​​មិន​ទាន់​រវល់​ពី​​ស្នេហា​​។ ​

៤. ​ការងារ​ជា​សំខាន់៖ ពេល​នៅ​ Single​ អ្នក​អាច​ដាក់​អារម្មណ៍​លើ​ការងារ​តែ​មួយ​មុខ​​បាន​ប្រសើរ​ជាង។

​ ៥. មិន​ចង់​ឈឺ​ចាប់៖ ស្នេហា​តែង​មាន​បញ្ហា​នេះ​បញ្ហា​នោះ​ដែល​តម្រូវ​ឲ្យ​ដោះស្រាយ​ ប៉ុន្តែ ​អ្នក​មិន​ចង់​​ពាក់ព័ន្ធ​រឿង​អស់​នេះ​មែន​ទេ?

អាន៖ ហេតុ​អ្វី​ដល់​ឆ្នាំ​២០១៧ហើយ តែ​អ្នក​នៅ​តែ​គ្មាន​គូ​នឹង​គេ?

អាន៖ មនុស្ស​ស្រី​ត្រូវ​តែ​មាន​ភាព​រីករាយ និង​ស្រស់​ស្អាត​ដើម្បី​ខ្លួន​ឯង មិន​មែន​​...

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម
អត្ថបទថ្មី