នេះ​ជា​ចំណុច​បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​ជា​មនុស្ស​ទន់​ខ្សោយ

  • 2017-06-01 19:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ដង​ ពេល​និយាយ​ដល់​បុរស​ទន់​ខ្សោយ​ យើង​អាច​ស្រមៃ​បុរស​ដែល​ពូកែ​យំ​ ឬ Drama ដូច​ស្រី​ជា​ដើម។​ ប៉ុន្តែ​ ​ចំណុច​ដែល​បង្ហាញ​ថា​បុរស​ម្នាក់​​នោះ​ទន់​ខ្សោយ​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ​ គឺ​មាន​ច្រើន​ជាង​នេះ៖ ​

១. មិន​ចេះ​ទប់​អារម្មណ៍​៖ ពិសេស​ពេល​ភ័យ​គឺ​បង្ហាញ​ចេញ​មក​ឲ្យ​គេ​ឯង​ឃើញ​តែ​ម្ដង។​ តាម​ពិត​នរណា​ក៏​ចេះ​ខ្លាច​ដែរ​ តែ​គេ​ចេះ​ទប់​អារម្មណ៍។​

២. មិន​ដែល​ការពារ​ស្ត្រី​ភេទ​នោះ​ទេ៖ ទោះ​សង្សារ​ ឬ​មិត្តភ័ក្ដិ​ស្រី​ៗ​មាន​រឿង​អ្វី​ក៏​មិន​ដែល​ចេញ​មុខ​ខ្វល់ខ្វាយ​ដែរ។​

៣. ខ្ជិល៖ គឺ​មិន​ដែល​មាន​មុខ​ជួយ​នោះ​ទេ​ ​ពិសេស​ទោះ​ឃើញ​​ស្រីៗ​លើក​ឥវ៉ាន់​ធ្ងន់​ក៏​អត់​ចិត្ត​ដែរ។​ ​

៤. គ្មាន​ចរិត​ជា​អ្នក​ដឹក​នាំ​ទាល់​តែ​សោះ៖ មិន​ដែល​ចេះ​ធ្វើ​រឿង​អ្វី​ទេ​គឺ​ចាំ​តែ​គេ​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​។

​​ ៥. បន្ទោស​អ្នក​ដទៃ៖ ព្រោះ​គេ​មិន​ដែល​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ទេ។​ មនុស្ស​បែប​នេះ​គឺ​ចេះ​តែ​ចង្អុល​ម្រាម​ដៃ​ទៅ​អ្នក​ផ្សេង​ប៉ុណ្ណោះ។

ដូចនេះ​ស្រី​ៗ​ បើ​ជួប​មនុស្ស​ប្រុស​បែប​នេះ គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ល្អ​ជាង​ ជៀសវាង​ខូច​ចិត្ត​ទៅ​ថ្ងៃ​ក្រោយ៕

អាន៖ ចង់​សម្គាល់​បុរស​រឹងមាំ​ម្នាក់​ តើ​យើង​គួរ​មើល​លើ​អ្វី​ខ្លះ?

អាន៖ ចំណុច​៥​យ៉ាង​បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​​ច្បាស់លាស់​ជាមួយ​យើង​ហើយ

អាន៖ បើ​មិត្ត​ប្រុស​ចូលចិត្ត​ធ្វើ​ចរិត​ ៦ យ៉ាងនេះដាក់​លើ​យើង គួរតែ​បែក​ពី​គេ​ទៅ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម
អត្ថបទថ្មី