Quotes ត្រូវចិត្តសម្រាប់អ្នកកំពុងលួចស្រឡាញ់គេ
- 2017-06-12 21:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Quotes ត្រូវចិត្តសម្រាប់អ្នកកំពុងលួចស្រឡាញ់គេ
សួរតាមត្រង់មួយ មានធ្លាប់លួចមានចិត្តលើបុរសណាម្នាក់អត់? បើមែន អ្នកប្រាកដជាយល់អារម្មណ៍មួយពេលគេនៅជិត បេះដូងដូចចង់លោតចេញមកក្រៅម៉េចមិនដឹង។ ខាងក្រោមនេះគឺជា Quotes ឡូយៗត្រូវម៉ាច់សម្រាប់អ្នកដែលកំពុងលួសស្រឡាញ់គេទាំងឡាយ៖
១. ជូនចំពោះបេះដូងខ្លួនឯង! សូមមេត្តារក្សារបៀបរៀបរយបន្តិចបានទេពេលគេនៅជិត?
២. អារម្មណ៍យ៉ាប់និយាយមួយគឺពេលអត់ឃើញគេមករៀន។
៣. ពេលខ្លះចង់តែចូលក្នុងខួរក្បាលគេ លួចមើលថាគេកំពុងគិតពីអ្វីទៅ?
៤. មិនដឹងយ៉ាងម៉េច មួយរយៈនេះស្ដាប់បទស្នេហាកាន់តែពីរោះទៅៗហើយ។
៥. ជូនចំពោះ Crush! ខ្ញុំមិនក្រឡេកមើលអ្នកមិនមែនខ្ញុំឫកទេ តែមកពីខ្ញុំភ័យពេក។
៦. កំពុងឆ្ងល់ថាអ្នកដែលខ្ញុំចង់រៀបការជាមួយគេកំពុងធ្វើអ្វីថ្មើរនេះ?
៧. បើត្រូវ Crush ចាប់បានពេលកំពុងលួចមើលគេ កុំអាលភ័យ ព្រោះគេក៏កំពុងមើលយើងដែរ។
៨. ខ្ញុំដឹងថាខ្ញុំមិនស្អាត មិនឆ្លាត ហើយដឹងថាមានស្រីៗដែលប្រសើរជាខ្ញុំជាច្រើន។ ខ្ញុំតែងហាមបេះដូងខ្លួនឯង តែវាមិនស្ដាប់បញ្ជាសោះ អញ្ចឹងក៏បណ្ដោយតាមហ្នឹងទៅ។
៩. គិតថាចង់និយាយជាមួយគេ តែពេលគេមើលមុខចំ ភ្លេចអស់រលីង មិនដឹងចង់និយាយពីអី។
១០. ជារឿងឈឺចាប់មួយពេលស្រឡាញ់គេ តែគេមិនស្រឡាញ់វិញ ប៉ុន្តែ អ្វីដែលកាន់តែយ៉ាប់យ៉ឺនទៀតនោះគឺស្រឡាញ់គេហើយមិនហ៊ានប្រាប់គេ។
១១. ពេល Crush មកស្រឡាញ់មិត្តជិតដិតយើង តើមានអ្វីឈឺជាងនេះនោះ?
១២. កាន់តែយ៉ាប់ទៅទៀត នៅសុខៗស្រាប់តែ Crush មកសួរថាមានលួចស្រឡាញ់ណាគេនៅ? មិនដឹងត្រូវឆ្លើយយ៉ាងម៉េច៕
អាន៖ Quote កម្សត់ៗត្រូវម៉ាច់សម្រាប់អ្នកកំពុងខូចចិត្ត