នេះជារឿងដែលស្រីៗយើងគិតច្រើនក្នុងទំនាក់ទំនងស្នេហា
- 2017-06-14 23:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជារឿងដែលស្រីៗយើងគិតច្រើនក្នុងទំនាក់ទំនងស្នេហា
ស្នេហាគឺជាផ្នែកមួយសំខាន់នៃជីវិតមនុស្ស។ វាអាចធ្វើឲ្យយើងរីករាយតែក៏អាចធ្វើឲ្យយើងព្រួយចិត្តច្រើនដែរ។ ចំណុចនេះហើយដែលធ្វើឲ្យស្រីៗយើងតែងមានការបារម្ភ៖
១. ហេតុអ្វីគេមិនឆ្លើយតប៖ ក្នុងសម័យ Smart phone ឬសម័យ Facebook នេះ យើងអាចទាក់ទងគ្នាបានងាយស្រួល។ ប៉ុន្តែនេះក៏ជាអ្វីដែលស្រីៗមិនស្រួលក្នុងចិត្តដែរ។ ពេល Chat ទៅមិនតប យើងប្រាកដជាគិតវែងឆ្ងាយហើយ។
២. ហេតុអ្វីគាត់មិនដូចមុន៖ បើសុខៗគាត់ស្រាប់តែមិនសូវរវល់ជាមួយយើងនោះ នារីឯណាមិនអន់ចិត្ត ប៉ុន្តែក៏គួរមើលសិនព្រោះអាចមានហេតុផលនៅពីក្រោយនោះ។ ជួនកាលគាត់ឈឺ ឬស្មុគស្មាញរឿងការងារក៏ថាបាន។
៣. ខ្លាចគេក្បត់ចិត្ត៖ វាជារឿងធម្មតាសម្រាប់ស្ត្រី។ ការក្បត់ចិត្តគឺទទួលមិនបានទេ។
៤. រូបរាង៖ តែងបារម្ភគ្រប់យ៉ាងរាប់តាំងពី ទម្ងន់ ម៉ូដសក់ Make up ឬសំលៀកបំពាក់ជាដើម។ ខ្លាចបំផុតគឺរឿងមិនស្អាតនេះឯង។
៥. ពាក្យគាត់ពិតទេ?៖ ពាក្យថា «ស្រឡាញ់» ឬ «ចង់រួមរស់ជាមួយគ្នាដល់ចាស់» ជាដើម តើគាត់និយាយជាការពិតទេ? ចម្លើយគឺស្ថិតនៅលើអ្នកទាំងពីរ។ អ្វីដែលយើងអាចធ្វើបានគឺសួរខ្លួនឯងសិនថាកន្លងមកគាត់តែងធ្វើតាមពាក្យគាត់និយាយទេ៕
អាន៖ ស្រីៗគួរដឹងចំណុចទាំង ៤ នេះ ដើម្បីជោគជ័យរឿងស្នេហានាពេលអនាគត
អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា