អត្ថន័យពីក្រោយរ៉ូបរបស់ មាន សូនីតា អាចធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់
- 2017-08-01 22:09:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពីក្រោយរ៉ូបរបស់ មាន សូនីតា អាចធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់
តារាសម្ដែង មាន សូនីតា បានបញ្ចេញរ៉ូបថ្មី៣ម៉ូដទៀតហើយ ដែលច្នៃចេញពីរ៉ូបលាយនិងក្រមាខ្មែរត្បាញដោយដៃ ហើយរ៉ូបទាំង៣មានអត្ថន័យប្លែកៗពីគ្នា។
រាជិនីក្រមាខ្មែរបានលើកឡើងថា រ៉ូបទាំង៣គឺតំណាងឲ្យ "ទង់ជាតិខ្មែរ" ដែលមាន៣ពណ៌ គឺ ខៀវ ក្រហម និងស។ ក្រមា ដែលបានយកមកច្នៃនៅលើរ៉ូបនេះគឺត្បាញដោយស្ត្រីនៅសហគមន៍ "ស្រលាញ់" នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អត្ថន័យរបស់រ៉ូបទាំង៣ដែលយោងទៅតាមពណ៌របស់ "ទង់ជាតិខ្មែរ"៖
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ផ្នែកខាងលើ និងខាងក្រោមពណ៌ខៀវ ផ្នែកកណ្ដាលពណ៌ក្រហម មានរូបប្រាសាទកំពូល៣ពណ៌ស។

រូបភាពរក្សាសិទ្ធិដោយ៖ លួចថត
ផ្ដល់សិទ្ធិប្រើប្រាស់ដោយ៖ មាន សូនីតា