ចៀវៃ ត្រូវគេបកអាក្រាតរឿងចូលរួមកម្មវិធីសប្បុរសធម៌រាល់ឆ្នាំ តែគ្មានចូលលុយមួយសេន
- 2017-09-23 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃ ត្រូវគេបកអាក្រាតរឿងចូលរួមកម្មវិធីសប្បុរសធម៌រាល់ឆ្នាំ តែគ្មានចូលលុយមួយសេន
បើទោះបីជាមានមុខចូលរួមក្នុងកម្មវិធីសប្បុរសធម៌មិនដែលខានក៏ដោយ តែតារាសម្ដែងល្បីឈ្មោះតៃវ៉ាន់Ruby Lin មិនដែលបរិច្ចាគលុយនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រថែមទាំងគាស់កកាយរឿងកាលពីឆ្នាំមុន ខណៈតារាសម្ដែង Huang Xiaoming កំពុងដេញថ្លៃរបស់យ៉ាងក្លាហាននោះ ចៀវៃបែរជារវល់ចុចទូរស័ព្ទធ្វើមិនដឹង។ ពេលឃើញដូចនេះ ទស្សនិកជនបានលាន់មាត់ថា បើទោះបីជាតារាខ្លះនៅលំដាប់ក្រោម ក៏គេនៅតែចូលលុយជួយអ្នកក្រ ម្ដេចក៏នាងខំស្លៀកពាក់ថ្លៃៗតែបែរជាមិនចូលថវិកាសូម្បីមួយសេនទៅវិញ? ទាក់ទងនឹងរឿងនេះ ភាគីរបស់តួរឿង "ព្រះនាងយេយេ" មិនបានចេញមុខបកស្រាយនោះឡើយ៕
ចុចអាន៖បែកធ្លាយរូបភាពសិចស៊ីកាលនៅកម្លោះរបស់ Wallace Huo អ្នកណាមើលក៏ទ្រាំមិនបាន