អ្នកមិនសមនៅជាមួយគ្នាទេបើដៃគូមានចំនុចទាំង ៤ នេះ
- 2017-09-29 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមិនសមនៅជាមួយគ្នាទេបើដៃគូមានចំនុចទាំង ៤ នេះ
មនុស្សពីរនាក់ចាប់ដៃគ្នាដើរលើវិថីស្នេហា មិនប្រាកដថាជួបតែរឿងល្អៗគ្រប់ពេលទេ។ ការមិនចុះសម្រុងត្រូវនៅលាយឡំនឹងភាពផ្អែមល្អែមទាំងឡាយជានិច្ច ប៉ុន្តែប្រសិនបើដៃគូមានចំនុចខ្វះខាតច្រើនពេករហូតមិនអាចបន្តដើរលើវិថីស្នេហាបាន នោះអ្នកទាំងពីរក៏មិនសាកសមនឹងនៅជាមួយគ្នាទៀតដែរ៖
១. នៅជាមួយគ្នាដើម្បីតែបញ្ហា៖ ចូរវិភាគពីរយៈពេលកន្លងមកឡើងវិញ រវាងភាពផ្អែមល្អែម និងបញ្ហា តើមួយណាមានច្រើនជាង? មិនមែនហាមមិនឱ្យឈ្លោះគ្នាទេ ប៉ុន្តែក៏មិនមែនឱ្យមួយថ្ងៃៗនៅជាមួយគ្នាដើម្បីតែដោះស្រាយបញ្ហា មួយថ្ងៃៗគិតតែឈ្លោះប្រកែកគ្នាឥតល្ហែអ៊ីចឹងដែរ។
៣. ស្រឡាញ់គ្នាដោយសម្អាងលើហេតុផលអ្វីមួយ៖ លក្ខខណ្ឌបែបនេះឧស្សាហ៍ជួបច្រើនណាស់ គូស្នេហ៍ខ្លះស្រឡាញ់គ្នាព្រោះសម្អាងលើគេជាអ្នកមាន ឬគេមានអ្វីៗដែលអាចផ្គាប់ផ្គន់យើងបាន។ ប៉ុន្តែមិនមែនទេ គូស្នេហ៍ដែលស្រឡាញ់គ្នាពិតប្រាកដគឺគេសម្លឹងឃើញចិត្តគ្នាជាមុន។
៤. ចង់ឱ្យគេកែប្រែដើម្បីខ្លួនច្រើនពេក៖ ទទួលស្គាល់ថាមនុស្សមានចំនុចខុសគ្នា យ៉ាងណាក្តីអ្នកក៏មិនគួរឱ្យគេកែប្រែអត្តចរិតគេដើម្បីអ្នកច្រើនពេកដែរ។ បើសិនអ្នកទ្រាំមិនបាន ហើយនៅតែចចេសចង់ឱ្យគេកែទៀតគួរកុំបន្តនៅជាមួយគ្នាទៀតអី នេះមានន័យថាអ្នកមិនអាចទទួលយកគេជាគេបានទេ៕