៥ សំណួរសម្រាប់ស្រីៗមុនកិចកុចចង់បែកពីសង្សារ
- 2017-10-04 00:44:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សំណួរសម្រាប់ស្រីៗមុនកិចកុចចង់បែកពីសង្សារ
ពាក្យបែកសម្រាប់មនុស្សដែលមិនទាន់អស់ស្រឡាញ់ គឺពិតជាពិបាកនិយាយចេញមកណាស់ តែបើចំពោះមនុស្សដែលអស់ចិត្តវិញ ស្រួលជាងបកចេកទៅទៀត។ ណ្ហើយ! មិនថ្វីទេបើចង់ទៅក៏ទៅចុះ ប៉ុន្តែមុននឹងសម្រេចចិត្តថាទៅត្រូវសួរសំណួរទាំង ៧ នេះដាក់ខ្លួនឯងជាមុនសិន៖
១. គិតថារាប់អានគ្នាជាមិត្តទេ? បើអ្នកនិងសង្សារមានគម្រោងរាប់គ្នាជាមិត្តដដែល នោះវានឹងធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរស្ថិតក្នុងភាពស្រពិចស្រពិល ខ្មៅមិនចំខ្មៅ សមិនចំស។ បើជ្រុលជាបែកហើយក៏ធ្វើវាឱ្យដាច់ស្រេចតែម្តងទៅ។
៣. មានបំណងតាមដានគេទេ? សម័យនេះពេញនិយមណាស់តាមប្រព័ន្ធ Internet អ្នកខ្លះបែកគ្នាហើយលួចតាមដានគេក្នុងហ្វេសប៊ុកគេទៀត ចង់ដឹងថាគេមានទាក់ទងជាមួយស្រីណាហើយឬនៅ។ មិនទាន់អស់ចិត្តទេ នៅឆ្លៀតវែករកមុខស្រីម្នាក់នោះសិនថាគេស្អាត ឬពូកែជាងខ្លួនឬអត់។
៤. ខឹងគេទេពេលសុំគេបែក? បើនៅមានអារម្មណ៍ខឹងនិងមិនអស់ចិត្តពេលសុំគេបែក នោះគួរត្រលប់ទៅដោះស្រាយជាមួយគេវិញទៅ ព្រោះវាមិនមែនជាសញ្ញាដែលបញ្ជាក់ថាអ្នកពិតជាអស់ចិត្តពីគេទាំងស្រុងទេ។
៥. ធ្លាប់គិតទេថាចង់កែប្រែកំហុសខ្លួនឯង៖ កាលនៅជាសង្សារ ប្រាកដជាធ្លាប់ធ្វើឱ្យគេអន់ចិត្តឬធ្លាប់ឈ្លោះគ្នាហើយមែនអត់ បើអ្នកគិតចង់ត្រលប់ទៅកែខ្លួនក្នុងរឿងអតីតកាលវិញ នោះអ្នកមិនទាន់ត្រៀមខ្លួននឹងបែកទេ។ មនុស្សស្រីបើអស់ចិត្តរលីងហើយ មិនខ្វល់រឿងពីមុនពីក្រោយអ្វីទេ គឺផ្តាច់ភ្លាមផឹងតែម្តង៕
ចុចអាន៖ចង់បានភាពផ្អែមល្អែមពីមិត្តប្រុសដោយការថើប ស្រីៗគួរសាកល្បងស្នៀតទាំងនេះ