ស្រោមអនាម័យមិនត្រឹមតែការពារការឆ្លងរោគប៉ុណ្ណោះទេ វាក៏ល្អសម្រាប់មាត់ស្បូនស្ត្រីដែរ
- 2017-10-31 21:53:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រោមអនាម័យមិនត្រឹមតែការពារការឆ្លងរោគប៉ុណ្ណោះទេ វាក៏ល្អសម្រាប់មាត់ស្បូនស្ត្រីដែរ
ប្រសិនអ្នកជាមនុស្សដែលមានភាពសកម្មខ្លាំងក្នុងរឿងរួមភេទ អ្នកគួរតែដឹងពីហានិភ័យមួយចំនួនដែលអាចបង្កជាជំងឺឆ្លងបណ្តាលមកពីការរួមភេទ។ ជំងឺទាំងនោះមានដូចជា មេរោគអេដស៍ កាមរោគ ស្វាយ ប្រមេះ ជាដើមហើយអ្វីដែលគ្រប់គ្នាយល់ច្បាស់ពីវិធីនៃការការពារនោះគឺ ការប្រើប្រាស់ស្រោមអនាម័យឱ្យត្រូវតាមក្បួនខ្នាត។ យ៉ាងណាក្តី ការប្រើប្រាស់ស្រោមអនាម័យឱ្យត្រូវតាមក្បួនខ្នាត មិនមែនអាចជួយការពារជំងឺឆ្លងផ្សេងៗបានតែម្យ៉ាងទេ វាក៏ផ្តល់អត្ថប្រយោជន៍មួយចំនួនទៅដល់ភាគីរួមភេទជាស្ត្រីបានផងដែរ។
យ៉ាងណាក្តី ប្រាកដជាមានសំណួរថាចុះដៃគូដែលចង់បានកូនវិញតើពួកគេគួរធ្វើបែបណា? គេហទំព័រ Shape បានលើកឡើងថាអ្នកដែលចង់មានគ្រួសារមិនបាច់បារម្ភពីបញ្ហានេះទេ ជាក់ស្តែងគឺមិនបាច់ប្រើស្រោមអនាម័យតែម្តង ឲ្យតែអ្នកទាំងពីរមានដៃគូតែមួយទល់នឹងមួយ ៕
ចុចអាន៖ពេលអីៗជាមួយគ្នាម្ដងៗ ស្រីៗភាគច្រើនអត់ដឹងថាអាចកើតជំងឺអាថ៌កំបាំងមួយនេះទេ