៤យ៉ាងដែលគូស្នេហ៍ក្រោយរៀបការប្រាថ្នាចង់បាន លើសពីរបស់ក្រៅខ្លួន
- 2017-12-13 19:20:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤យ៉ាងដែលគូស្នេហ៍ក្រោយរៀបការប្រាថ្នាចង់បាន លើសពីរបស់ក្រៅខ្លួន
ជាការពិត ទ្រព្យសម្បត្តិក្រៅខ្លួនអាចជាអ្វីដែលគូស្នេហ៍គ្រប់រូបប្រាថ្នាក្រោយពីរៀបការរួចមែន។ ប៉ុន្តែទន្ទឹមនឹងការរស់នៅដោយសុខស្រួលជាមួយតម្រូវការទាំងនោះហើយ ពួកគេក៏ប្រាថ្នានូវរឿងរ៉ាវពិសេសៗមួយចំនួនទៀតផងដែរ។
១. សើចច្រើនជាងយំ៖ គ្មានប្តីប្រពន្ធឯណារៀបការមកដើម្បីទឹកភ្នែកជូតក្បាលជង្គង់ទេ ទោះជាពេលខ្លះឈ្លោះទាស់សម្តីគ្នាក៏ពិតមែន ប៉ុន្តែសុំឱ្យការយំនិងភាពទុក្ខសោកទាំងឡាយមានតិចជាងភាពរីករាយទៅបានហើយ។
៣. លើកទឹកចិត្តគ្នាគ្រាលំបាក៖ មិនមែនជីវិតក្រោយរៀបការទាំងអស់សុទ្ធតែស្រស់បំព្រងរហូតទេ ប្តីប្រពន្ធអាចនឹងជួបស្ថានលំបាកណាមួយជាមិនខាន។ តែអ្វីដែលសំខាន់អ្នកទាំងពីរស្ម័គ្រចិត្តនៅធ្វើជាស្មាបង្អែកឱ្យគ្នាទៅវិញទៅមក។
៤. មានគោលដៅជីវិតរួមគ្នា៖ ពេលគូស្នេហ៍ទាំងពីរយល់ព្រមឈានជើងក្នុងជីវិតជាប្តីប្រពន្ធហើយ មានន័យថាពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីដើរលើផ្លូវជីវិតតែមួយ។ មិនថាជួបទុក្ខលំបាកឬឧបសគ្គយ៉ាងណាក្តី ពួកគេនឹងមិនបោះបង់ចោលគ្នាត្រឹមពាក់កណ្តាលផ្លូវឡើយ៕
ទស្សនាវីដេអូខាងក្រោម
ចុចអាន៖អាថ៌កំបាំងពីក្រោយជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ