តោះ! ទៅមើលម៉ូដសំលៀកបំពាក់ខែរងារបស់ ពេជ្រសោភា មានអ្វីប្លែក
- 2017-12-21 19:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទៅមើលម៉ូដសំលៀកបំពាក់ខែរងារបស់ ពេជ្រសោភា មានអ្វីប្លែក
ទោះមមាញឹកនឹងការងារយ៉ាងណាក៏អ្នកនាង ពេជ្រ សោភានៅតែរិះរកអ្វីដែលថ្មីជូនដល់អ្នកគាំទ្រជានិច្ច។ កាលពីថ្ងៃទី១៩ ធ្នូ ម្សិលមិញនេះ តារាចម្រៀងជើងចាស់ អ្នកនាងពេជ្រ សោភា ទើបចេញMV បទថ្មីគឺបទ បងរងាទេ។ សម្រាប់ខែរងានេះ នាងមិនត្រឹមតែចេញ MV ច្បាស់ត្រជាក់ភ្នែកនោះទេតែអ្វីដែលពិសេសនោះគឺជាម៉ូដសំលៀកបំពាក់តែម្ដង។ ឃើញថានាងបានបង្ហាញម៉ូដសំលៀកបំពាក់បែបហ្វេសសិន ដោយស្លៀកពាក់អាវរងារោមសត្វធំៗមានពណ៌ស្រស់ៗ មើលទៅប្លែកភ្នែក ទាក់ទាញខ្លាំងណាស់ ក្នុងកម្មវិធី Concert ផ្សេងៗនាខែនេះ។ ម៉្យាងវិញទៀតត្រូវនិងខែនេះត្រជាក់ធ្លាក់ខ្យល់ផងនោះ ធ្វើឲ្យការតែងខ្លួននាងសក្ដិសមឥតខ្ចោះ។ ចង់ដឹងថាយ៉ាងណាទៅមើលទាំងអស់គ្នា៖